ធនធានទាំងអស់
អាយ៉ងទឹកមុខប្រើឈើ
ប្រមូលកាតគ្រួសារ
សកម្មភាព ៖ ប្រមូលកាតគ្រួសារ សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង ៖ សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ សម្ភារសម្គាល់ខ្លួនកុមារ ក្រដាសក្ដារល្បែង កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ រៀបចំកាត់កាតគ្រួសារដែលមានលោកតា លោកយាយ ម្ដាយ ឪពុក កូនប្រុស កូនស្រី និងសម្ភារទាំងអស់ដែលប្រើសម្រាប់ការលេងល្បែងនេះ។ សេក្ដីណែនាំ៖ សេក្ដីណែនាំ៖
សប្បាយឬមិនសប្បាយ
ល្បែងថ្ងៃចូលរៀនដំបូង
សកម្មភាព ៖ ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌ ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ […]
ល្បែងអារម្មណ៍
សកម្មភាព ៖ ល្បែងអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង “បិសាចចម្លែកតូចៗ”។ ការរៀបចំ ៖ អានសៀវភៅរឿង “បិសាចចម្លែកតូចៗ”ឱ្យបានស្ទាត់ ។ សេក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។ ហើយយើងនឹងលេងល្បែងអារម្មណ៍ ដែលដកស្រង់ចេញពីរឿងនេះ។ សួរក្មេងៗ៖ […]
ល្បែងទឹកមុខកំប្លែង
សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។ សេក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។
ទម្លាប់អនាម័យល្អ និងមិនល្អ
សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌) និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌), (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]
បទចម្រៀង ផ្ការីកក្នុងបឹង
ល្បែងពេលសប្បាយ
សកម្មភាព ៖ ល្បែងពេលសប្បាយចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ តន្ត្រី«បទចម្រៀង ពេលសប្បាយ» ប្រសិនបើអ្នកត្រូវការ ។ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនបទចម្រៀងទៅក្មេងៗ។ សេដក្ដីណែនាំ៖ ឧទាហរណ៍.បទចម្រៀង៖ ឧទាហរណ៍. សប្បាយ៖ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ឧទាហរណ៍. ក្រៀមក្រំ៖ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ឧទាហរណ៍. ខឹងពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ឧទាហរណ៍. ភ្ញាក់ផ្អើលពេលភ្ញាក់ផ្អើល […]
ល្បែងរង្វង់ទឹកមុខ
សកម្មភាព ៖ ល្បែងរង្វង់ទឹកមុខ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតអារម្មណ៍ (ពណ៌ / សខ្មៅ) ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនទៅក្មេងៗ សប្បាយរីករាយក្រៀមក្រំ ភ័យខ្លាច ខឹង រំភើប -ល-។ សេដក្ដីណែនាំ៖
បទចម្រៀង ពេលសប្បាយ
បទចម្រៀង ពេលសប្បាយ / If You Are Happy And You Know It Song ១. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ យើងទះដៃ មិត្តរាល់គ្នា បើមិនសប្បាយ ក៏ត្រូវទះដៃ (ទះដៃ ២ ដង) ។ ២. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា យើងទះស្មា មិត្តរាល់គ្នា បើមិនសប្បាយ […]
បទចម្រៀង តើអ្នកពូកែអ្វី?
បទចម្រៀង តើអ្នកពូកែខាងអ្វី? 1. តើអ្នកអាចផាត់ពណ៍បានទេ? តើអ្នកអាចគូររូបបានទេ? តើអ្នកអាចអានបានទេ? តើអ្នកអាចសរសេរបានទេ? តើអ្នកអាចរាំបានទេ? តើអ្នកអាចបង្វិលខ្លួនបានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី? 2. តើអ្នកអាចរាប់ ឬបូកលេខបានទេ? តើអ្នកអាចច្រៀងបានទេ? តើអ្នកលេងហ្គីតាបានទេ? តើអ្នកអាចសម្ដែងដូចជាតារាភាពយន្តបានទេ? តើអ្នកអាចទាត់បាល់បានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី?
ល្បែងគូរភ្ជាប់ទឹកមុខ
ល្បែងផ្គុំទឹកមុខ
ស្វែងរកមុខរីករាយរបស់ មករា
ស្វែងរកមុខរីករាយរបស់ យ៉េក
ល្បែងគូរបំពេញទឹកមុខ
ល្បែងគូរភ្ជាប់អារម្មណ៍
ល្បែងគូរភ្ជាប់អារម្មណ៍_a_b_c
ល្បែងក្ដារអារម្មណ៌
សកម្មភាព ៖ ល្បែងក្ដារអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉យក្សចម្លែក ៉ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ក្រដាសល្បែងក្ដារអារម្មណ៌ គ្រាប់ឡុកឡាក់ដែលមានចំនួនលេខ វត្ថុមួយចំនួនដែលអាចប្រើសម្រាប់សម្គាល់អ្វីមួយ ដូចជា៖ គម្របដប ឬ ដុំថ្មតូចៗ -ល-។ សេក្ដីណែនាំ៖