ធនធានទាំងអស់

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

កាត់ក្រដាស់និងបិទរូបឥន្ទធនូ

សកម្មភាព ៖ កាត់ក្រដាស់និងបិទរូបឥន្ទធនូ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។

ពណ៌ភាសាអង់គ្លេស

សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។  ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស​/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស​/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (ល្បែងសកម្មភាព)

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

ល្បែងគម្របដបឥន្ទធនូ

សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។ ការរៀបចំ ៖ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។ សេចក្ដីណែនាំ៖ 

បទចម្រៀង ឥន្ទធនូ

បទចម្រៀង ឥន្ទធនូ / Rainbow Song ១ ពេលភ្លៀងធ្លាក់ ក្នុងថ្ងៃរះ ខ្ញុំបានឃើញ ​​ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ មា​នប្រាំពីរពណ៌ ២ ពណ៌ក្រហម ទឹកក្រូច ​​ ពណ៌លឿង ពណ៌បៃតង ពណ៌ខៀវ ខៀវស្វាយ និង ពណ៌ស្វាយ ។

ល្បែងផាត់ពណ៌ឥន្ទធនូ_៥ពណ៌_C_B