ធនធានទាំងអស់
ល្បែងផ្គូផ្គង
ល្បែងផ្គូផ្គងចំនួន
សកម្មភាព ៖ ល្បែងផ្គូផ្គងចំនួន ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកវិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។ ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។ […]
ផ្គូផ្គងពណ៌៌គម្របដប
បង្វិលផ្គូផ្គងចំនួន
ល្បែងផ្គូផ្គងគម្របដប និងកៅស៊ូ
ផ្គូផ្គងសំឡីត្បាល់ត្រចៀក
ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ
សកម្មភាព ៖ ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖ បំរែបំរួលលោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។
ល្បែងគូសភ្ជាប់លេខ_១-៣១_b
ល្បែងគូសភ្ជាប់លេខ_១-៣១_a
ល្បែងផ្គូផ្គងលេខនិងកន្រ្តក
សកម្មភាព ៖ ល្បែងផ្គូផ្គងលេខនិងកន្រ្តក ចិត្តចលភាព បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ កាតលេខ ១ដល់៥ និងកញ្រ្ចែងចំនួន ៥មានដោតឈើដាក់លេខដូចខាងក្រោម។ ការរៀបចំ ៖ មានកាតអ៊ុតពីលេខ១ដល់៥ក្នុង១ ដុំ ។ត្រូវចែកកាតម្នាក់ ១សន្លឹកតាមចំនួនក្មេងៗនៅក្នុងថ្នាក់។មានកញ្ច្រែងចំនួន ៥ហើយបិទលេខនៅលើកញ្ច្រែងទាំងនោះពីលេខ ១ដល់៥។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអាចលេងជាមួយនឹងលេខផ្សេងពីហ្នឹងក៏បានដែរ។ កាតអាចធ្វើជា ពណ៌ ផ្លែឈើ ព្យញ្ជនៈ ឬ ប្រធានបទផ្សេងៗទៀតដែលក្មេងៗរៀនរាល់ថ្ងៃ។
ល្បែងគូររង់-និងគូសភ្ជាប់-ក-អ_C
ល្បែងគូររង់-និងគូសភ្ជាប់-ក-អ_B
ល្បែងគូសភ្ជាប់ស្រៈ ២៣
ល្បែងគូសភ្ជាប់ព្យញ្ជនៈទៅនឹងរូបភាព_ក-អ (បញ្ឈរ)
ល្បែងគូសភ្ជាប់ព្យញ្ជនៈទៅនឹងរូបភាព_ក-អ (ផ្តេក)
ល្បែងស្វែងរកគូរមេរោគ_C_B
ល្បែងគូរភ្ជាប់ឧបករណ៍ (អ្នកធ្វើអំបិល និងជាថតរូប)
ល្បែងគូរភ្ជាប់ឧបករណ៍ (ជាងកាត់ដែរ និងជាងជួសជុលម៉ូតូ)
ល្បែងគូរភ្ជាប់ឧបករណ៍(អ្នកធ្វើនំបុ័ង និងគ្រូពេទ្យ)
ល្បែងគូសភ្ជាប់រាងកាយ-រតនា
ល្បែងគូរភ្ជាប់រាងកាយ-មករា
ល្បែងគូរភ្ជាប់ខាងក្នុងរបស់ផ្លែឈើ_C_B
ល្បែងគូរភ្ជាប់ផ្លែឈើដែលដូចគ្នា (ពណ៌/សខ្មៅ)