ធនធានទាំងអស់
ល្បែងបង្កើតព្យាណូម្រាមដៃ
សកម្មភាព ៖ ល្បែងបង្កើតព្យាណូ ចិត្តចលភាព ៖ បំណិនចលនាតូច៖ រហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង។ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។ បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖របៀបទី១៖ បន្ទះក្ដារ កាំភ្លើងបាញ់កាវ តង្គៀបគាបសក់ ឈើចង្កឹះ ដង្កាប់ មេដែកកឹបនិងគម្របធុងនំ បើមាន។របៀបទី២៖ មាន បន្ទះក្ដារ តង្គៀបគាបសក់ […]
បទចម្រៀង ១២៣ធ្វើអ្វីខ្លះ?
បទចម្រៀង ១២៣ធ្វើអ្វីខ្លះ? មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាក្រដាស ដៃឆ្វេងជាក្រដាស មេអំបៅ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាកន្ត្រៃ ដៃឆ្វេងជាញញួរ សត្វខ្យងវារ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាញញួរ ដៃឆ្វេងជាញញួរ សត្វខ្លាឃ្មុំ (២ដង)។ ★អ្នកអាចបំពេញចន្លោះនៃទំនុកចម្រៀងខាងក្រោមរួចសូមច្រៀង។មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជា— ដៃឆ្វេងជា— 〇〇〇 (២ដង)។
ត្រាប់កាយវិកាសត្វតាមបទភ្លេង
បទចម្រៀង លោកតាអាប្រាហាំ
បទចម្រៀង លោកតាអាប្រាហាំ (Father-Abraham)
កែវត្រងគ្រាប់ប៉េងប៉ុង
រាំពន្លឺ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
ដើរនិងរត់ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
លើកដៃនិងដាក់ដៃចុះ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
ល្បែងកាត់និងរាប់ចំនួន
សកម្មភាព ៖ ល្បែងកាត់និងរាប់ចំនួនចិត្តចលភាព ៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសក្គពេលធ្វើសកម្មភាពផ្សេងៗ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងពេលដែលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំ និងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។ គោលបំណង៖ ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ ចរិយាសម្បទា៖ មានអំណត់ ការតស៊ូព្យាយាម និងសប្បាយចិត្តក្នុងការធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ បុរេគណិត ៖ វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋដែលមានពណ៌ កាំបិតជ័រ […]
បាល់ក្រណាត់ (របៀបបង្កើតនិងរបៀបលេង)
ល្បែងហុចបាល់បន្តគ្នា
ល្បែងចាប់ម្រាមដៃ
ប្រើជើងបង្កើតពីរ៉ាមីត
ល្បែងកេវជើងគ្នា
ល្បែងសណ្តូកជើងទាញដៃ
អង្គុយពីរ៉ាមីតបញ្ច្រាស
ល្បែងគងបាតដៃ
ល្បែងឆ័ត្រយ៉ោងប៉ោងប៉ោង
ល្បែងឈរជើងមួយរុញគ្នា
ខ្ញុំក្លាយជាដុំថ្ម
អង្គុយស៊ូម៉ូ
ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក
សកម្មភាព ៖ ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពបុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។ កម្រិតសិក្សា ៖ […]
ល្បែងហ៊ុចរាងទុយោរបន្តគ្នា
ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។ បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]
ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)
សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)
តន្រ្តីរាំអង្គុយ
សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។
ល្បែងកម្ពស់
សកម្មភាព ៖ ល្បែងកម្ពស់ ចិត្តចលភាព ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ដើម្បីឱ្យកុមារស្គាល់ពីបញ្ញត្តិកម្ពស់ ខ្ពស់ជាង និងទាបជាង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ កម្ពស់ ខ្ពស់ជាង ទាបជាង។ការរៀបចំ ៖ ជ្រើសរើសក្មេងៗឱ្យឡើងឈរបង្ហាញកម្ពស់។ សេចក្ដីណែនាំ៖