ធនធានទាំងអស់
ល្បែងរំកិលគូទ
ត្រាប់កាយវិកាសត្វតាមបទភ្លេង
រាំពន្លឺ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
ដើរនិងរត់ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
លើកដៃនិងដាក់ដៃចុះ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)
ល្បែងហុចបាល់បន្តគ្នា
ល្បែងចាប់ម្រាមដៃ
ប្រើជើងបង្កើតពីរ៉ាមីត
ល្បែងកេវជើងគ្នា
ល្បែងសណ្តូកជើងទាញដៃ
អង្គុយពីរ៉ាមីតបញ្ច្រាស
ល្បែងគងបាតដៃ
ល្បែងឆ័ត្រយ៉ោងប៉ោងប៉ោង
ល្បែងឈរជើងមួយរុញគ្នា
ខ្ញុំក្លាយជាដុំថ្ម
អង្គុយស៊ូម៉ូ
បទចម្រៀង ងូតទឹកសម្អាតកាយា
បទចម្រៀង ងូតទឹកសម្អាតកាយា ងូតទឹកសម្អាតកាយា ហើយកុំភ្លេចណា ដុះនឹងសាប៊ូកក់សក់ក៏នឹងសាប៊ូ លាងមុខក៏នឹងសាប៊ូ។លាងមុខ លាងមុខ លាងមុខដុសខ្លួន ដុសខ្លួន ដុសខ្លួនដុសដៃ ដុសដៃ ដុសដៃដុសជើង ដុសជើង ដុសជើងហើយកុំ ភ្លេច ដុសធ្មេញឥឡូវអ្នកគ្មានមេរោគ។
ល្បែងបីងហ្គូរកាយវិការ
ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង… រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់ សេក្ដីណែនាំ៖ ការប្រែប្រួល៖
ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)
ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។ ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]
ល្បែងស្រាយមនុស្សរង្វង់
រឿង មករា មករា…
ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)
សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)
ល្បែងកាយវិការការងារ
សកម្មភាព ៖ ល្បែងកាយវិការការងារ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការរត់ ដើរ លោត ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(ភាសាខ្មែរ) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ គ្មានការរៀបចំ ៖ បង្កើតសាច់រឿងខ្លីៗដែលទាក់ទងតែការងារប៉ុណ្ណោះ ហើយផ្សេងៗគ្នានឹងធ្វើសកម្មភាពបណ្តើរផងដែរ ។ សេក្ដីណែនាំ៖ ពន្យល់ក្មេងៗថាអ្នកនឹងនិយាយពីសាច់រឿងមួយឱ្យពួកគេស្តាប់ ហើយធ្វើកាយវិការឱ្យមើល រួចឱ្យក្មេងៗធ្វើកាយវិការតាម។ ដំបូងធ្វើឱ្យក្មេងៗមើលដោយយឺតៗ ដើម្បីឱ្យក្មេងៗទាំងអស់បានមើលបានយ៉ាងច្បាស់ និងបន្ទាប់មកឱ្យពួកគេធ្វើកាយវិការតាម។ ឧទាហរណ៍សាច់រឿង (ឧ. អ្នកពន្លត់អគ្គីភ័យ)ថ្ងៃមួយអ្នកពន្លត់អគ្គីភ័យ កំពុងដេក។ (ធ្វើដូចជាកំពុងដេក)ភ្លាមៗនោះ គាត់បានលឺសម្លេងប្រកាសអាសន្នមួយ។ (មានម៉ោងរោរ៍សម្រាប់ធ្វើការដាសតឿន) (លោត និងមើលទៅហាក់បីដូចជា ភ្ញាក់ផ្អើល)គាត់បានស្លៀកពាក់យ៉ាងលឿន។ (សម្លៀកបំពាក់អ្នកពន្លត់អគ្គីភ័យ)គាត់រត់កន្លែងចតឡានអគ្គីភ័យ។ (ធ្វើដូចជារត់ទៅកន្លែងហ្នឹង)គាត់បានបើកឡានអគ្គីភ័យ។ (ដៃលាតសន្ធឹងកាន់ចង្កូត ហើយធ្វើចលនាជាកន្លះរង្វង់)គាត់ចាប់ផ្ដើមលេងបាញ់ទឹក។ (កាន់ទុយោធ្ងន់ ហើយរំកិលវាចេញ)អូទេ! […]