ធនធានទាំងអស់
ល្បែងហ៊ុចរាងទុយោរបន្តគ្នា
ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។ បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]
ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ
សកម្មភាព ៖ ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ ចិត្តចលភាព៖ (ចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បងបង្កើនកម្លាំង និងប្រឈមមុខទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពអ្វីមួយ។ បុរេគណិត៖ (បរិមាណ និងចំនួន)៖ ការស្គាល់ យល់លេខតាង រាប់ចំនួន និងការគណនលេខសាមញ្ញៗ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។បុរេគណិត ៖ ប្រាប់បានពីចំនួនលេខ មានន័យថាពីលេខ១ ដល់១០ តាមលំដាប់លំដោយ ឬលើសពីនេ រហ័សរហួនក្នុងការគិតលេខ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ ទុយោដែលកាត់ជាពាក់កណ្ដាល និងគ្រាប់សណ្ដែកមួយចំនួន (តែគ្រាប់ត្រូវតែធំជាងបំពង់ទុយោរ ព្រោះវានឹងងាយស្រួលក្នុងការប្រើទុយោរប៊ឺតឱ្យជាប់) កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ […]
ល្បែងតើទុយោរប៉ុនា្មននៅក្នុងរន្ធ
ល្បែងផ្លុំសំឡេងក្នុងទុយោរ
ល្បែងតម្រៀប
រូបរាងជាមួយទុយោ
គំរូ ទុយោ
ផ្គូផ្គងសំឡីត្បាល់ត្រចៀក
ល្បែងទុយោវង្វេង
ខ្សែកទុយោ
លេងគ្រ
ទុយោផ្លុំក្រដាស
ការសាងសង់ជារូបរាង
ល្បែងទុយោមេរោគ
សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]
ផ្លុំពណ៌មេរោគ
សកម្មភាព ៖ ល្បែងផ្លុំពណ៌មេរោគ សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌។ ការរៀបចំ ៖ លាយម្សៅពណ៌ជាមួយទឹកស្តើងៗ ដើម្បីធ្វើឱ្យប្រាកដថាផ្លុំទៅបើងចេញជារូបរាង។ ត្រូវធ្វើបង្ហាញជាឧទាហរណ៍ដើម្បីបង្ហាញដល់ក្មេងៗទាំងអស់សិន។ ប្រើប្រាស់តាមការណែនាំ និងត្រូវរៀបចំ ចែករំលែកវិធីសាស្ត្រនេះជាមួយក្មេងៗ គូរភ្នែក និងមាត់នៅចំកណ្ដាលក្រដាសឱ្យចេញជារូបមេរោគ។ ប្រើស្លាបព្រា ដើម្បីទុកដួសពណ៌ខ្លះៗ ដាក់លើក្រដាសប្រើទុយោរដើម្បីផ្លុំពណ៌ឱ្យឆ្ងាយពីមុខមេរោគលើក្រដាស […]
ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ
សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖ បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។ ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។ ការប្រែប្រួល៖ ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។