ល្បែងស្ទូចត្រី
សកម្មភាព ៖ ល្បែងស្ទូចត្រី ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។ ការរៀបចំ ៖ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។ សេចក្ដីណែនាំ ៖














