ធនធានទាំងអស់
ល្បែងតម្រៀបភាសាអង់គ្លេស (ពណ៌)
ល្បែងជ្រើសរើសអក្សរអង់គ្លេស_C
ល្បែងជ្រើសរើសអក្សរអង់គ្លេស_B
ល្បែងគូសភ្ជាប់អក្សរអង់គ្លេស_A-Z_b
ល្បែងគូសភ្ជាប់អក្សរអង់គ្លេស_A-Z_a
ល្បែងគូសតាមស្នាមចុចអក្សរអង់គ្លេស_A-Z
ល្បែងស្គាល់អក្សរអង់គ្លេស_A-Z
កាត អក្សរអង់គ្លេសA-Z (ពណ៌)
កាត អក្សរអង់គ្លេសA-Z (សខ្មៅ)
តារាងអក្សរអង់គ្លេស (ពណ៌/សខ្មៅ)
ពណ៌ភាសាអង់គ្លេស
សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។ ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖ ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]
បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (ល្បែងសកម្មភាព)
បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you
ល្បែងហុចបាល់បន្តគ្នា
សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នាចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំងនិងការយល់ដឹងនិងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរនិងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១០ ទៅ១៥ នាទី ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។ការរៀបចំ ៖ រៀបចំសំណួរ។ ឧទាំហរណ៍…១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) សេចក្ដីណែនាំ៖ តើអ្នកសុខសប្បាយដែរឬទេ? តើកូនហូបបាយនៅ? តើកូនបានដុសធ្មេញមុនមកសាលារៀននៅ? តើកូនបានជម្រាបលាម៉ាក់ប៉ាមុនមករៀននៅ? តើកូនឈ្មោះអ្វី? អាយុប៉ុន្មាន? និងសំណួរអ្វីក៏បានដែរ ឱ្យតែទាក់ទងទៅនឹងសាលារៀន មិត្តភក្ភឬឪពុកម្ដាយរបស់ពួកគេជាការស្រេច…។ […]
ល្បែងបន្ទាត់ទំនាក់ទំនង (មានជាភាសាអង់គ្លេស)
សកម្មភាព ៖ ល្បែងបន្ទាត់ទំនាក់ទំនងចិត្តចលភាពបំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សេចក្ដីណែនាំ៖ ភាសាសួស្ដីគ្នាជាភាសាអង់គ្លេស 2. Hello! What is your name? I am ……. 3. Goodbye! See you soon! Goodbye! See you soon! Nice to […]
ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)
សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) Questions in English1.Hello! How are you? – I am fine. Thank you ។2.Hello! […]
Hello Song (បទចម្រៀង សួស្តី)
Hello Song / បទចម្រៀង សួស្តី 1. Hello hello, how are you? I am fine, thank you. Hello hello, how are you? I am fine, thank you. 2. Hello hello, what’s your name? My name is __________. Hello hello, what’s your name? My name is __________. 3. Goodbye, goodbye, see you soon. Goodbye, goodbye, see you […]