ធនធានទាំងអស់
បទចម្រៀង ងូតទឹកសម្អាតកាយា
បទចម្រៀង ងូតទឹកសម្អាតកាយា ងូតទឹកសម្អាតកាយា ហើយកុំភ្លេចណា ដុះនឹងសាប៊ូកក់សក់ក៏នឹងសាប៊ូ លាងមុខក៏នឹងសាប៊ូ។លាងមុខ លាងមុខ លាងមុខដុសខ្លួន ដុសខ្លួន ដុសខ្លួនដុសដៃ ដុសដៃ ដុសដៃដុសជើង ដុសជើង ដុសជើងហើយកុំ ភ្លេច ដុសធ្មេញឥឡូវអ្នកគ្មានមេរោគ។
របៀបប្រើប្រាស់បង្គន់ (ពណ៌)
របៀបប្រើប្រាស់បង្គន់ (សខ្មៅ)
របៀបដុសធ្មេញ (ពណ៌)
របៀបលាងដៃ (សខ្មៅ)
របៀបដុសធ្មេញ (ពណ៌)
របៀបដុសធ្មេញ (សខ្មៅ)
បទចម្រៀង ហេតុអ្វីលាងដៃ
បទចម្រៀង ហេតុអ្វីលាងដៃ ១. ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹងផេះ ឬ សាប៊ូ ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត ២. ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ ឬ ចំណី ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន ៣. ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ កុំលាងទឹកករករនាំប្រឡាក់ដៃ ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ ត្រូវមានអនាម័យទើបសុខភាពល្អ ៤. បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា
របៀបការប្រើប្រាស់បង្គន់
អនាម័យខ្លួនប្រាណ
រឿង លាហើយមេរោគ
របៀបលាងដៃ
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_c
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_b
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_a
បទចម្រៀង ក្រចកត្រូវកាត់អោយខ្លី
កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូនៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។ ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។ សេក្ដីណែនាំ៖ […]
ទម្លាប់អនាម័យល្អ និងមិនល្អ
សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌) និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌), (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]
បទចម្រៀង បិសាចចម្លែកតូចៗ
បទចម្រៀង បីសាចតូចៗ បិសាចតូចៗ វានៅគ្រប់ទីកន្លែង ហើយវាអាចចូល ក្នុងខ្លួនយើង បានគ្រប់ពេល ។ បិសាចតូចៗនោះវាពិត ជាអាក្រក់ណាស់់ ហើយយើងមិនអាច មើលវាដោយ ភ្នែកទទេឃើញទេ ។ គេហៅបិសាចតូចៗនោះ ថាមេរោគ បើអ្នកមិនចង់អោយមេរោគ ចូលក្នុងខ្លួនទេ អ្នកត្រូវតែមានអនាម័យ ។ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ។
រឿង បិសាចចម្លែកតូចៗ (Teeny Tiny Monsters)
សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង