ធនធានទាំងអស់

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡាវិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ –ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា–បទចម្រៀងសត្វខូអាឡាការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ ការប្រែប្រួលលេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។(បទចម្រៀង សត្វដំរី)

ល្បែងរាប់លេខ

សកម្មភាព ៖ ល្បែងរាប់លេខវិទ្យាសាស្រ្ត  ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)       គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ (ប្រើសៀវភៅមួយណាក៏បាន)ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និងឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។ សំណួរមានដូចជា៖ ១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព? ២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ? ៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព? ៦. […]

ល្បែងរាប់បន្ត

ល្បែងផាត់ពណ៌អត្តសញ្ញាណជាតិកម្ពុជា