ធនធានទាំងអស់

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)

ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។  ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

ល្បែងហ៊ុចរាងទុយោរបន្តគ្នា

ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។  (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។  បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។  គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។  បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]

ល្បែងប្រើមាត់គូររូប

សកម្មភាព ៖ ល្បែងប្រើមាត់គូររូប សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព   គោលបំណង ៖ សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_c

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_b

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_a

បទចម្រៀង ទឹកក្រឡុក

បទចម្រៀង ទឹកក្រឡុក / Mix Juice Song 1. ផ្លែប៉ោម ផ្លែប៉ោម ថ្ពាល់ដូចជាផ្លែប៉ោម ផ្លែក្រូច ផ្លែក្រូច ភ្នែកដូចជាផ្លែក្រូច ផ្លែម្នាស់ ផ្លែម្នាស់ ច្រមុះដូចជាផ្លែម្នាស់ មាត់ដូចជាផ្លែចេក- ញញឹម! 2. ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ធ្វើរួចហើយ។ ញុំាទឹកក្រឡុកជាមួយគ្នា – ឆ្ញាញ់! * ក្រោយ ឬ មុន ច្រៀងចំរៀងនេះ, លោកគ្រូ អ្នកគ្រូអាចសួរសិស្ស គូសរូបភាពនៃមុខមនុស្សជាមួយផ្លែឈើទាំងនោះ ជាសកម្មភាពគំនូរ។