ធនធានទាំងអស់

ការបណ្តុះគ្រាប់សណ្ដែក

ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ

សកម្មភាព ៖ ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ ចិត្តចលភាព៖ (ចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។     (ការរីកចម្រើនរាងកាយ នងចលនា)៖ បងបង្កើនកម្លាំង និងប្រឈមមុខទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពអ្វីមួយ។ បុរេគណិត៖   (បរិមាណ និងចំនួន)៖ ការស្គាល់ យល់លេខតាង រាប់ចំនួន និងការគណនលេខសាមញ្ញៗ។  គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។  អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ ​​បុរេគណិត ៖ ប្រាប់បានពីចំនួនលេខ មានន័យថាពីលេខ១ ដល់១០ តាមលំដាប់លំដោយ ឬលើសពីនេ រហ័សរហួនក្នុងការគិតលេខ។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ ទុយោដែលកាត់ជាពាក់កណ្ដាល និងគ្រាប់សណ្ដែកមួយចំនួន (តែគ្រាប់ត្រូវតែធំជាងបំពង់ទុយោរ ព្រោះវានឹងងាយស្រួល ក្នុងការប្រើទុយោរប៊ឺតឱ្យជាប់)កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  […]

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព

សិក្សាសង្គមគំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      បុរេគណិតបរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)   គោលបំណង ៖     (សិក្សាសង្គម)   ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។(បុរេគណិត)      ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។(ភាសាខ្មែរ)        ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ […]