ធនធានទាំងអស់

ល្បែងរបស់សម័យមុន និងសម័យថ្មី

សកម្មភាព ៖ ល្បែងសម័យមុន និងសម័យថ្មី បុរេគណិតបំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគ ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរ​ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។  គោលបំណង ៖​(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។(ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។ការរៀបចំ ៖ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ […]

ល្បែងបីងហ្គូរកាយវិការ

ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងទឹកមុខកំប្លែង

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ” កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ  ការរៀបចំ […]

ល្បែងការងារមួយណាដែលខ្ញុំធ្វើ?

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងការងារមួយណាដែលខ្ញុំធ្វើ? ភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនក្នុងសង្គម (ចំណេះដឹងអំពីសហគមន៍) គោលបំណង ៖(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីឈ្មោះសម្ភារតាមមុខរបរ ឬការងារ។ប្រាប់ពីឈ្មោះ និងមុខងារទីកន្លែងសំខាន់ៗ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន (ប្រើរូបភាពទាំងនេះក៏បាន) ការរៀបចំ ៖ គ្មាន  សេក្ដីណែនាំ៖ សួរសំណួរទៅក្មេងៗ រួចសរសេរពាក្យដែលជាចម្លើយក្មេងៗនៅលើក្តាខៀន ។ តើអ្នកធ្វើការនៅសាលារៀនត្រូវបានគេហៅថាអ្វី?ចម្លើយ៖ គ្រូបង្រៀនតើគ្រូបង្រៀនប្រើឧបករណ៍អ្វីខ្លះនៅពេលបង្រៀន?ចម្លើយ៖ សម្ភារឧបទេស ប៊ិច សៀវភៅពុម្ភ បន្ទាត់ រូបភាព ដីស ប៊ិចហ្វឺត ក្រដាស ។តើគ្រូបង្រៀនធ្វើការនៅកន្លែងណា? ចម្លើយ៖ សាលារៀន  ផ្ដល់ឧទាហរណ៍ ២ ឬ ៣ ដើម្បីឱ្យក្មេងៗទាយការងារដែលអ្នកកំពុងពិពណ៌នា។ឧទាហរណ៍៖ ខ្ញុំបានដេរអាវសិស្សសាលា។ តើនេះជាការងាអ្វី? (ចម្លើយ៖ជាងកាត់ដេរ) សួរក្មេងៗថា៖តើកូនៗណាអាចពិពណ៌នាអំពីរការងារបានដែរឬទេ? ពិពណ៌នាដូចអ្នកគ្រូ។ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។  ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]

ល្បែងការងារផ្ទះ

សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ  សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”  “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”  ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]