ធនធានទាំងអស់
សប្បាយឬមិនសប្បាយ
ល្បែងអារម្មណ៍
សកម្មភាព ៖ ល្បែងអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង “បិសាចចម្លែកតូចៗ”។ ការរៀបចំ ៖ អានសៀវភៅរឿង “បិសាចចម្លែកតូចៗ”ឱ្យបានស្ទាត់ ។ សេក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។ ហើយយើងនឹងលេងល្បែងអារម្មណ៍ ដែលដកស្រង់ចេញពីរឿងនេះ។ សួរក្មេងៗ៖ […]
បទចម្រៀង ពេលសប្បាយ
បទចម្រៀង ពេលសប្បាយ / If You Are Happy And You Know It Song ១. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ យើងទះដៃ មិត្តរាល់គ្នា បើមិនសប្បាយ ក៏ត្រូវទះដៃ (ទះដៃ ២ ដង) ។ ២. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា យើងទះស្មា មិត្តរាល់គ្នា បើមិនសប្បាយ […]
ល្បែងគូរភ្ជាប់ទឹកមុខ
ល្បែងផ្គុំទឹកមុខ
ស្វែងរកមុខរីករាយរបស់ មករា
ស្វែងរកមុខរីករាយរបស់ យ៉េក
ល្បែងគូរបំពេញទឹកមុខ
ល្បែងគូរភ្ជាប់អារម្មណ៍
ល្បែងគូរភ្ជាប់អារម្មណ៍_a_b_c
ល្បែងក្ដារអារម្មណ៌
សកម្មភាព ៖ ល្បែងក្ដារអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉យក្សចម្លែក ៉ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ក្រដាសល្បែងក្ដារអារម្មណ៌ គ្រាប់ឡុកឡាក់ដែលមានចំនួនលេខ វត្ថុមួយចំនួនដែលអាចប្រើសម្រាប់សម្គាល់អ្វីមួយ ដូចជា៖ គម្របដប ឬ ដុំថ្មតូចៗ -ល-។ សេក្ដីណែនាំ៖