< ត្រឡប់ទៅធនធានទាំងអស់

រឿង តើអ្នកចង់ធ្វើការងារអ្វី? (Which Job Would You Like?)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំ

បាយម៉ាន

ល្បែងធ្វើប័ណ្ណប្រៃសណីយ៍

សកម្មភព ៖ ល្បែងធ្វើប័ណ្ណ​​ប្រៃសណីយ៍សិក្សាសង្គម​ បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម​) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌ ការរៀបចំ ៖  បោះពុម្ពសន្លឹកកិច្ចការ សេក្ដីណែនាំ៖

ល្បែងកាត់ដេរ

សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ  និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖  និយាយពីការងារកាត់ដែលលោកគ្រូសុខធ្លាប់ធ្វើក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉ […]

ល្បែង បត់យន្តហោះក្រដាស

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស  សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង  ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក) សេក្ដីណែនាំ៖  ការប្រែប្រួល៖  ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។ ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។ 

ល្បែងបង្កើតដីឥដ្ឋសូនរូប

សកម្មភាព ៖ ល្បែងបង្កើតដីឥដ្ឋសូនរូប សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កូនចានដែកសម្រាប់លាយម្សៅមី ប្រេងឆា អំបិល ទឹកពណ៌លាក់ ទៅតាមចំនួនក្រុមនៃសិស្ស។ ការរៀបចំ ៖ ត្រៀមសម្ភារគ្រប់គ្រាន់ និងរៀបចំទឹកសម្រាប់ទុកលាងសម្អាតដៃរបស់ក្មេងៗទាំងអស់។ សេក្ដីណែនាំ ៖ សួរក្មេងៗថា៖ តើកូនៗនៅចាំការងារដំបូងរបស់លោកគ្រូសុខដែរឬទេ? ប្រាប់ក្មេងថា៖ ថ្ងៃនេះកូនៗនឹងលេងល្បែងធ្វើដីឥដ្ឋជាមួយអ្នកគ្រូ។  កូនៗការពិសោធន៍នេះគឺកូនអនុវត្តដោយខ្លួនឯងផ្ទាល់។ សួរក្មេងៗថា៖ តើកូនៗត្រូវមានគ្រឿងផ្សំអ្វីខ្លះដើម្បីបង្កើតដីឥដ្ឋ?(បើក្មេងមិនដឹងយើងអាចប្រាប់បាន ម្សៅមី ប្រេងឆា អំបិល ទឹក ពណ៌លាក់) ចែកក្មេងៗជា១ ក្រុម ៥នាក់តាមស្ថានភាពជាក់ស្តែង ។ យើងជាអ្នកបង្ហាញត្រូវលាយម្សៅក្នុងចានដែកមួយ ដើម្បីបង្ហាញក្មេងៗពីរបៀបលាយ។ ឱ្យចានដែកតូចទៅក្មេងៗតាមក្រុមនីមួយៗ ។ លាយម៉្សៅមីតាមចានដែកនៃក្រុមនីមួយៗដូចខាងក្រោម៖(បរិមាណម្សៅមីគឺអាស្រ័យទៅលើទំហំចានដែក និងចំនួនសិស្សតាមក្រុម)  […]

ល្បែង សាងសង់ជាមួយបន្ទះឈើការ៉េមកី

សកម្មភាព ៖ ល្បែងសាងសងជាមួយបន្ទះឈើការ៉េមកី វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (លក្ខណៈរូបធាតុ) (អ្វីដែលមានជីវិត និងអ្វីដែលគ្មានជីវិត) សិក្សាសង្គម  គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ គោលបំណង ៖  (សិក្សាសង្គម) ប្រាប់ពីរបៀបសាងសង់ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។(វិទ្យាសាស្ត្រ) ប្រាប់ពីវត្ថុដែលធ្វើអំពីឈើ ជ័រ ប្លាស្ទិច…។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជា រឹង ទន់ ក្តៅ ត្រជាក់ គ្រើមជាដើម។ ប្រាប់ពីអ្វីដែលមានជីវិត និងគ្មានជីវិត ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បន្ទះឈើសម្រាប់សាងសង់ កាវឈើ ស្គុតមុខពីរ។ ការរៀបចំ ៖ ទិញបន្ទះឈើការ៉េមកី ឱ្យគ្រប់គ្រាន់តាមចំនួនសិស្ស សេក្ដីណែនាំ៖   និយាយពីលោកគ្រូ សុខ ដែលគាត់ធ្លាប់ជាជាងឈើនៅក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉  ចូរសួរក្មេងៗថា៖ […]

ល្បែងបង្កើតឧបករណ៍តន្រ្តី

សកម្មភាព ៖ ល្បែង​បង្កើតឧបករណ៍តន្រ្តី  (ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។ គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖  សេក្ដីណែនាំ៖ សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖ ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ2. ប្រើខ្សែ ឬ កៅស៊ូកង ចងឱ្យជាប់ជាការស្រេច។  ចង្រ្កឹង៖ ស្លាបព្រាជ័រ ស៊ុតជ័រ អង្ករស្ដុត1. ដាក់អង្ករមួយចំនួនទៅក្នុងស៊ុតជ័របន្ទាប់មកដាក់វានៅចំ2. […]

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]

ល្បែងផ្គុំរូបភាព_អ្នកនេសាទត្រី_C_B

ល្បែងផ្គុំរូបភាព_អ្នកធ្វើអំបិល_C_B