< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសម្គាល់ពស់ដែលមានពិស

សកម្មភាព ៖ ​ល្បែងសម្គាល់សត្វពស់ដែលមានពិស ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  វិទ្យាសាស្រ្ត៖  ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង (ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (វិទ្យាសាស្រ្ត)៖វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។ បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។(សិក្សាសង្គម)៖វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ […]

ល្បែងគូសភ្ជាប់អ្វីដែលនាំឱ្យគ្រោះថ្នាក់

បទចម្រៀង រក្សាសុវត្ថិភាព

បទចម្រៀង រក្សាសុវត្ថិភាព1. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ​​ លេងទឹកគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 2. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងទូរសព្ទគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 3. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ប្រើកាំបិតធ្វើម្ហូបយប់នេះ ត្រូវមើលថែខ្លួនឯងផង។ 4. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ជិះកង់ទៅលេងមិត្តភក្តិ ត្រូវមើលថែខ្លួនឯងផង។ 5. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេបថ្នាំឱ្យបានធូរស្បើយ ត្រូវមើលថែខ្លួនឯងផង។ 6. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងជាមួយឆ្កែឬឆ្មា ត្រូវមើលថែខ្លួនឯងផង។

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

អត្ថប្រយោជន៍និងគ្រោះថ្នាក់

ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍

សកម្មភាព ៖ ​ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។  ការរៀបចំ ៖  ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]

ល្បែងគូសតាមស្នាមចុច