ធនធានទាំងអស់
ថ្ងៃនៃសប្តាហ៍ (សខ្មៅ)
សំលៀកបំពាក់ប្រចាំថ្ងៃ (ពណ៌)
សំលៀកបំពាក់ប្រចាំថ្ងៃ (សខ្មៅ)
ឈ្មោះខែទាំង១២ (ពណ៌)
ឈ្មោះខែទាំង១២ (សខ្មៅ)
កាតកាលបរិច្ឆេទ
ឈ្មោះឆ្នាំខ្មែរទាំង១២
បន្ទះថាសថ្ងៃក្នុងសប្តាហ៍ (បន្ទះនាឡិកា)
តារាងប្រតិទិន ប្រចាំខែ
តារាងប្រតិទិន ប្រចាំសប្តាហ៍
បន្ទះលេខ ១ ដល់ ៣១ (តូច)
បន្ទះលេខ ១ ដល់ ៣១ (ធំ)
បន្ទះថ្ងៃក្នុងមួយសប្ដាហ៍
ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍
សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]
ល្បែងថ្ងៃទាំងប្រាំពីរ
សកម្មភាព ៖ ល្បែងថ្ងៃទាំងប្រាំពីរចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) កុមារចេះពីរបៀបរត់ ដើរត្រូវតាមគោលដៅនៃសកម្មភាពបង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ… កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតថ្ងៃទាំងប្រាំពីរ (សខ្មៅ, ពណ៌) ការរៀបចំ ៖ ចែកកាតជាគំនរៗ ដូច្នេះគំនរនីមួយៗមាន៧ថ្ងៃនៃសប្តាហ៍។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអាចលេងបានលើសពី ៧នាក់ អាចមានកាតច្រើនជាងនេះទៅតាមចំនួនក្មេងៗ។ មានន័យថាត្រូវមានថ្ងៃចន្ទ ២ដង ឬ ថ្ងៃអង្គារ៍២ដង […]
បទចម្រៀង ថ្ងៃនៃសប្តាហ៌
បទចម្រៀង ថ្ងៃនៃសប្តាហ៌ / Day Of The Week Song ១. ថ្ងៃអាទិត្យ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃសៅរ៍ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ២. ថ្ងៃអាទិត្យ ពណ៌ក្រហម ថ្ងៃច័ន្ទ ពណ៌លឿងទុំ ថ្ងៃអង្គារ ពណ៌ស្វាយ ថ្ងៃពុធ ពណ៌សុីលៀប ថ្ងៃព្រហស្បតិ៍ ពណ៌បៃតង ថ្ងៃសុក្ រ ពណ៌ខៀវ ថ្ងៃសៅរ៍ ពណ៌ព្រីងទុំ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ៣. ថ្ងៃអាទិត្យ សត្វ គ្រុឌ ថ្ងៃច័ន្ទ សត្វ ខ្លា ថ្ងៃអង្គារ សត្វ ជ្រូក ថ្ងៃពុធ […]