< ត្រឡប់ទៅធនធានទាំងអស់

សៀវភៅណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ (២០២០)

ផែនការគោលស្តីពីការអភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ (២០២១)

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។