< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។  ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]