ធនធានទាំងអស់
ពោល កុមារគំរូ
ពោល កុមារគំរូ / Being Good Story Song មករា និងរតនា ពេលទៅសាលាតែងតែជិះកង់រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។ ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។ កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលាចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ បងរតនា !ចាស !!! ប្អូនទៅចុះ លាហើយ !បាទ !!! ជម្រាបលា បងរតនា ! នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះវិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ […]
និទានរឿងម្ដងទៀត
សកម្មភាព ៖ និទានរឿងម្ដងទៀត សិក្សាសង្កមគំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ (សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉តើអ្នកពូកែអី? ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់) ការរៀបចំ ៖ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង ៉តើអ្នកពូកែអី? ៉ជាមួយកូនៗទាំងអស់គ្នា។ ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។ បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។ សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអានទំព័រដំបូងនៃសៀវភៅរឿង។ នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើងទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។ សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូចគ្នានឹងក្មេងទី១ […]