ល្បែងការងារទាំងអស់សុទ្ធតែសំខាន់
សកម្មភាព ៖ ល្បែងការងារទាំងអស់សុទ្ធតែសំខាន់ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម បំណិនសង្គម (ការយល់ដឹងពីបរិស្ថាន និងវិធីការពារ) គោលបំណង (វិទ្យាសាស្រ្ត) ប្រាប់ពីទីកន្លែងទុកដាក់សម្រាមតាមកាលកំណត់។(សិក្សាសង្គម) ប្រាប់ឈ្មោះការងារ ឬ ទីកន្លែងដែលទាក់ទងនឹងបរិស្ថានធម្មាជាតិ និងទង្វើការពារបរិស្ថានដូចជាមិនចោលសំរាមពាសវាលពាសកាល វិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប្រអប់ ធុងសម្រាម ការរុ៉ង បាវ ថង់ ឬ កេះសម្រាប់ប្រមូលសម្រាម។ ការរៀបចំ ៖ ស្វែងយល់ពីការចោលសម្រាមនៅកម្ពុជា សេក្ដីណែនាំ៖ សួរក្មេងៗទាំងអស់ថា៖ តើការងារមួយណាដែលពួកគេគិតថាជាការងារសំខាន់? ពិភាក្សា៖ តើហេតុអ្វីបានជាការងារទាំងនោះមានសារៈសំខាន់បែបនេះ? ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូមានការងារមួយដែលចង់សួរកូនៗ។ សួរពួកក្មេងៗ៖ តើការងារប្រមូលសម្រាមជាការងារមានសារៈសំខាន់ដែរឬទេ?តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? (ប្រសិនបើក្មេងឆ្លើយថាការរើសសម្រាមសំខាន់ មិនបាច់សួរសំណួរទី៥ទេ) ប្រសិនបើក្មេងៗគិតថាការងាររើសសម្រាមមិនមានសារៈសំខាន់។តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមិនមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? ប្រាប់ក្មេងៗថានេះគឺជាមេរៀនដែលពួកគេទាំងអស់ត្រូវធ្វើជាអ្នកប្រមូលសម្រាមនៅក្នុងថ្ងៃនេះ។ នាំក្មេងៗទាំងអស់ដើរជុំវិញទីធ្លាសាលា និងប្រាប់ឱ្យពួកគេប្រមូល ឬ រើសសម្រាមទាំងអស់តាមដែលអាចធ្វើទៅបាន។ […]