
ធនធានទាំងអស់


របៀបប្រើប្រាស់បង្គន់ (សខ្មៅ)

របៀបដុសធ្មេញ (ពណ៌)

របៀបលាងដៃ (សខ្មៅ)

បទចម្រៀង ហេតុអ្វីលាងដៃ
បទចម្រៀង ហេតុអ្វីលាងដៃ ១. ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹងផេះ ឬ សាប៊ូ ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត ២. ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ ឬ ចំណី ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន ៣. ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ កុំលាងទឹកករករនាំប្រឡាក់ដៃ ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ ត្រូវមានអនាម័យទើបសុខភាពល្អ ៤. បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា

របៀបលាងដៃ

កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូនៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។ ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។ សេក្ដីណែនាំ៖ […]

បទចម្រៀង បិសាចចម្លែកតូចៗ
បទចម្រៀង បីសាចតូចៗ បិសាចតូចៗ វានៅគ្រប់ទីកន្លែង ហើយវាអាចចូល ក្នុងខ្លួនយើង បានគ្រប់ពេល ។ បិសាចតូចៗនោះវាពិត ជាអាក្រក់ណាស់់ ហើយយើងមិនអាច មើលវាដោយ ភ្នែកទទេឃើញទេ ។ គេហៅបិសាចតូចៗនោះ ថាមេរោគ បើអ្នកមិនចង់អោយមេរោគ ចូលក្នុងខ្លួនទេ អ្នកត្រូវតែមានអនាម័យ ។ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ។

បទចម្រៀង របៀបលាងដៃ
បទចម្រៀង របៀបលាងដៃ ១ ត្រីហែលទឹក យើងដុសបាតដៃនឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ ២ សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ៣ សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វ ទាំងសងខាង រូត រូត ចុះ រូតឡើង ៤ លាតបាតដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំងសងខាង កូរ កូរ កូរ កូរ កូរ កូរ កូរ ៥ ដំឡូងបារាំង យើងដុសកដៃ […]
