ធនធានទាំងអស់
ល្បែងពាក្យផ្ទុយ
សកម្មភាព ៖ ល្បែងពាក្យផ្ទុយចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។ សេចក្ដីណែនាំ៖ សកម្មភាពប្រើពាក្យស្របតាមសកម្មភាព សកម្មភាពប្រើពាក្យផ្ទុយ ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។
ល្បែងរង្វង់ពាក្យផ្ទុយ
សកម្មភាព ៖ ល្បែងរង្វង់ពាក្យផ្ទុយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី ឧបករណ៌ ៖ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ខ្សែ ឬ ក្រណាត់ឆ័ត្រយោងដែលមានទំហំធំតាមចំនួនសិស្ស […]