< ត្រឡប់ទៅធនធានទាំងអស់

រឿង តើអ្នកចង់ធ្វើការងារអ្វី? (Which Job Would You Like?)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំ

គូសភ្ជាប់រូបភាពទៅនឹងនិមិត្តសញ្ញា

ល្បែងតោះដើរផ្សារ

សកម្មភាព ៖ ល្បែងតោះដើរផ្សារ បុរេគណិតបំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន)​ គោលបំណង       ៖(បុរេគណិត)       ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖– ដាក់សម្ភារសម្រាប់លក់នៅលើតុ ដោយមានសរសេរ ឬបិទតម្លៃនៅខាងមុខ។– សូមកំណត់តម្លៃបន្ថែមក្នុងករណីអ្នកត្រូវការផ្លាស់ប្តូរតម្លៃខ្លះ ដូច្នេះត្រូវមាន ៤តម្លៃ(១០០,  ៥០០, ១០០០, ៥០០០រៀល) សម្រាប់ជ្រើសរើសនៅលើតុ។ ការរៀបចំ ៖ សេក្ដីណែនាំ៖ ការប្រែប្រួល៖  សកម្មភាពនេះអាចលេងបានដោយវិធីផ្សេងទៀតបាន និងពិបាកតាមដែលអ្នកត្រូវការ។វិធីងាយស្រួលគឺ ជ្រើសរើសបោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា និងជ្រើសរើសរបស់របរដែលមានតម្លៃស្រាប់។ សម្រាប់ក្មេងដែលមានអាយុច្រើននោះគឺនិយាយពីក្រដាស១០០រៀល ពីរសន្លឹក ស្មើនឹង២០០រៀល។ ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃមិនដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។

ល្បែងកាត់ដេរ

សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ  និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖ 

ល្បែងគូរភ្ជាប់ឧបករណ៍(អ្នកធ្វើនំបុ័ង និងគ្រូពេទ្យ)