< ត្រឡប់ទៅធនធានទាំងអស់
ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ
សកម្មភាព ៖ ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម
ការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។
ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ
ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់
ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការចងចាំឧបករណ៍តន្រ្តី ជាមួយកូនៗទាំងអស់គ្នា
- តើកូនៗស្គាល់ឈ្មោះឧបករណ៍ភ្លេងខ្មែរដែរឬទេ?តើមានអ្វីខ្លះ?
មាន ស្គរ ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច ស្រឡៃ….។ - អ្នកគ្រូបង្ហាញកាតហើយប្រាប់ក្មេងៗថា ឧបករណ៍ភ្លេងខ្មែរទាំងនេះមានជាប្រភេទដេញ កូត ផ្លុំ និង
វាយ។ រួចលើកបង្ហាញក្មេងៗម្តងមួយប្រាប់ពីរបៀបប្រើ ឧទាហរណ៍៖ ខ្លុយគេផ្លុំ ស្គរគេវាយ - កូនៗ៖ តើឧបករណ៍ភ្លេងខ្មែរប្រគុំនៅពេលណា? បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ មង្គលការ បុណ្យសព។
- បែងចែកក្មេងៗជាក្រុមតូចៗទៅតាមចំនួនសិស្សក្នុងថ្នាក់របស់អ្នក ។
- បន្ទាប់មកពន្យល់ក្មេងៗពីរបៀប និងច្បាប់លេងល្បែងសកម្មភាពនេះ
- ដំបូងផ្កាប់កាតឧបករណ៍ភ្លេងខ្មែរដែលអ្នកបានចែកឱ្យក្មេងៗនៅលើតុ ឬ កម្រាលឥដ្ឋសិន
- សម្រេចចិត្តឱ្យក្មេងណាម្នាក់ចាប់ផ្ដើមលេងមុនដោយប៉ាវក៏បានដែរ បន្ទាប់មកផ្លាស់ប្តូរវេនជា
រង្វិលជុំ ពីឆ្វេងទៅស្ដាំ។ - ក្មេងទី ១ត្រូវបើកកាត ២សន្លឹកដែលមានរូបភាពឧបករណ៍ភ្លេងខ្មែរដូចគ្នាទើបអាចយកទុក
បានប្រសិនបើរូប ២សន្លឹកមិនដូចគ្នាទេ គេត្រូវដាក់ផ្កាប់កាតទាំង ២នោះវិញនៅកន្លែងដើម ឬ កន្លែងផ្សេងក៏បានដែរ។ - និងឱ្យក្មេងបន្ទាប់ទៀតចាប់កាត ២សន្លឹកដូចគ្នា បើដូចគ្នាអាចរក្សាទុកបាន ១គូ បើអត់ដូចគ្នាទេ ផ្កាប់កាត់ទាំង ២ហ្នឹងវិញ។
- បញ្ជាក់ក្មេងៗដែលមិនទាន់ដល់វេនលេងត្រូវប្រើការចងចាំថា តើពួកគេ បានផ្កាប់កាតរូបនោះ
នៅត្រង់ណា? - ធ្វើបែបហ្នឹងរហូតដល់អស់កាតដែលផ្កាប់នៅចំកណ្ដាលនោះ
- ចុងក្រោយ ក្មេងណាដែលទទួលបានកាតច្រើនគូរជាងគេគឺជាអ្នកឈ្នះ។
- ចែកកាត់មួយឈុតឱ្យទៅតាមក្រុមនីមួយៗ
- ឱ្យក្មេងចាប់ផ្ដើមលេងល្បែងហ្នឹងគឺជាការស្រេច។
បំរែបំរួល
លោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។