ធនធានទាំងអស់
ដាក់គម្របដបតាមពណ៌
គាបលេខលើរង្វង់
គាបចំនួនលើរង្វង់
គាបពណ៌លើរង្វង់
គ្រាប់ឡុកឡាក់ (ចំណុច/ពណ៌)
គ្រាប់ឡុកឡាក់ (លេខខ្មែរ)
គ្រាប់ឡុកឡាក់ (ចំណុច)
គ្រាប់ឡុកឡាក់ (ពណ៏)
ល្បែងក្ដារអារម្មណ៌
សកម្មភាព ៖ ល្បែងក្ដារអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉យក្សចម្លែក ៉ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ក្រដាសល្បែងក្ដារអារម្មណ៌ គ្រាប់ឡុកឡាក់ដែលមានចំនួនលេខ វត្ថុមួយចំនួនដែលអាចប្រើសម្រាប់សម្គាល់អ្វីមួយ ដូចជា៖ គម្របដប ឬ ដុំថ្មតូចៗ -ល-។ សេក្ដីណែនាំ៖