ធនធានទាំងអស់

ល្បែងផ្លុំពណ៌ជាភ្លើង

សកម្មភាព ៖ ល្បែងផ្លុំពណ៌ជាភ្លើង ​ចិត្តចលភាព៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាចដុំភ្នែក៖ ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសគ្គពេលធ្វើសកម្មភាពផ្សេងៗ៖សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖  គោលបំណង៖ ចិត្តចលភាព៖ ចរិយាសម្បទា៖ មានអំណត់តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំនិងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។  សិក្សាសង្គម៖  វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ បុរេគណិត៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌ បំណិនសម្បទា៖រៀបរាងធរណីមាត្រឬវត្ថុឱ្យត្រូវតាមចង្វាក់ដដែលៗ ដែលមានរាងឬពណ៌ឬទំហំ។  កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងផ្លុំកូនបាល់

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ កាវ កន្រ្តៃ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ទុយោរមួយចំនួន។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម) ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។ សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថា ថ្ងៃនេះពួកយើងនឹងលេងល្បែងសកម្មភាពមួយដែលឈ្មោះថា ល្បែងផ្លុំកូនបាល់។  ២. សូរក្មេងៗថា ធ្លាប់លេងបាល់ដែរឬទេ? លេងនៅណា? លេងជាមួយអ្នកណា?  ៣. ត្រៀមសម្ភារដែលត្រូវលេងក្នុងល្បែងសកម្មភាពមួយនេះឱ្យបានរួចរាល់ ១ ឬ២ឈុត ទៅតាមចំនួនកុមារដែលមានក្នុងថ្នាក់របស់អ្នក។ បង្រៀនកុមារឱ្យចេះធ្វើសម្ភារសម្រាប់លេងល្បែងនេះជាមុនសិន ដូចគ្នា ធ្វើបង្គោលទី និងកូនបាល់…  […]