ធនធានទាំងអស់

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (ពណ៌)

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?  បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]

ល្បែង ដូមីណូអំពីឧបករណ៍ការងារ (ខ្មៅស/ពណ៌) (ទំហំA4)

សកម្មភាព ៖ ល្បែង ដូមីណូអំពីឧបករណ៍ការងារចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) វិទ្យាសាស្ត្ត បំណិនក្នុងសង្គម(ចំណេះដឹងអំពីរសហគមន៍) បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះឧបករណ៍តាមមុខរបរ។ (បុរេគណិត) ប្រាប់បានពីការរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗ នូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នា និងតាមលំដាប់លំដោយ ។កំណត់ទីតាំងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យ ខាងលើ ខាងក្រោម ខាងមុខ ខាងក្រោយខាងឆ្វេង ខាងស្តាំ ខាងក្នុង ខាងក្រៅ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដូមីណូ (ទំហំ A4) (ខ្មៅស, ពណ៌) ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតក្រដាសដូមីណូឱ្យបានស្អាត។  […]

ល្បែងធ្វើកាបូបគ្រូពេទ្យ

ល្បែងផាត់ពណ៌ឧបករណ៌

ល្បែងគូរភ្ជាប់ឧបករណ៍ (អ្នកធ្វើអំបិល និងជាថតរូប)

ល្បែងគូរភ្ជាប់ឧបករណ៍ (ជាងកាត់ដែរ និងជាងជួសជុលម៉ូតូ)

ល្បែងគូរភ្ជាប់ឧបករណ៍(អ្នកធ្វើនំបុ័ង និងគ្រូពេទ្យ)