ធនធានទាំងអស់
បទចម្រៀង កុមារគំរូ (ណែនាំការរាំ)
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។
ល្បែងតម្បាញ
សកម្មភាព ៖ ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។ សប្បាយរីករាយ និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។ ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]
បទចម្រៀង កុមារគំរូ
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។
ពោល កុមារគំរូ
ពោល កុមារគំរូ / Being Good Story Song មករា និងរតនា ពេលទៅសាលាតែងតែជិះកង់រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។ ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។ កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលាចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ បងរតនា !ចាស !!! ប្អូនទៅចុះ លាហើយ !បាទ !!! ជម្រាបលា បងរតនា ! នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះវិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ […]
ល្បែងបង្កើតឧបករណ៍តន្រ្តី
សកម្មភាព ៖ ល្បែងបង្កើតឧបករណ៍តន្រ្តី (ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ សេក្ដីណែនាំ៖ សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖ ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ2. ប្រើខ្សែ ឬ កៅស៊ូកង ចងឱ្យជាប់ជាការស្រេច។ ចង្រ្កឹង៖ ស្លាបព្រាជ័រ ស៊ុតជ័រ អង្ករស្ដុត1. ដាក់អង្ករមួយចំនួនទៅក្នុងស៊ុតជ័របន្ទាប់មកដាក់វានៅចំ2. […]