ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់
សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ និងពីរចំហៀងសម្រាប់អ្នក។ ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។ សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស […]