ធនធានទាំងអស់

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

ល្បែងត្រីនៅក្នុងសមុទ្រ

សកម្មភាព ៖  ល្បែង ត្រីនៅក្នុងសមុទ្រចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត​ ទំហំ និងពណ៌  (ចំណាត់ក្រុម និងលំដាប់លំដោយ)គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)​ កុមារអាចចេះរៀបវត្ថុតាមលំដាប់ ទំហំ ប្រភេទ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ត្រូវមានកាតពណ៌ (កាត១, កាត២, កាត៣) សម្រាប់ក្មេងៗទាំងអស់។   ជ្រើសរើសកន្លែងដែលមានទីធ្លាធំទូលាយសម្រាប់ធ្វើជាសមុទ្រ។  កន្លែងដែលជ្រើសរើសត្រូវមានខ្សែបន្ទាត់២សងខាង។ ការរៀបចំ ៖ អ៊ុតក្រដាសកាតពណ៌យ៉ាងហោចណាស់ ៦ពណ៌ផ្សេងគ្នា។    កាត់វាទៅជា ៨សន្លឹកតូចៗ និងអ៊ុតវាឱ្យបានស្អាត។ សេក្ដីណែនាំ៖  ការប្រែប្រួល៖  ល្បែងនេះអាចលេងជាមួយ ឬប្រើកាតសត្វ ផ្លែឈើ បន្លែ និងថ្ងៃនៃសប្តាហ៍បាន។