ធនធានទាំងអស់

ល្បែងរបស់សម័យមុន និងសម័យថ្មី

សកម្មភាព ៖ ល្បែងសម័យមុន និងសម័យថ្មី បុរេគណិតបំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគ ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរ​ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។  គោលបំណង ៖​(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។(ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។ការរៀបចំ ៖ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ […]

ល្បែងបីងហ្គូរកាយវិការ

ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖