< ត្រឡប់ទៅធនធានទាំងអស់
ល្បែងតន្រ្តីជាមួយខ្លួនប្រាណ
សកម្មភាព ៖ ល្បែងតន្រ្តីជាមួយខ្លួនប្រាណ ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតម្កើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួនបុរេគណិត ៖ ទំហំ និងពណ៌៖ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារ លូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់… សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៍តន្រ្តីភ្លេងខ្មែរ។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម ប្រភេទ ពណ៌និងទំហំ។ កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសក្ដារល្បែងមួយសន្លឹកដែលមានទំហំ A3 ដែលមានរូបភាពបង្កើតភ្លេងដោយខ្លួនប្រាណដូចជា៖ ទះដៃ ១ ២ ឬ៣ដង ទះភ្លៅ ១ ២ ឬ៣ដង ទះទ្រូង ១ […]
ល្បែងទប់លំនឹងដៃនិងជើង
សកម្មភាព ៖ ល្បែងទប់លំនឹងដៃនិងជើង ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម ប្រភេទ ពណ៌និងទំហំ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ, ក្រដាសឬតង់ដែលមានទំហំធំហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌ មានពណ៌ក្រហម បៃតង លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម ប្រសិនបើមានរូបភាព។ […]
ល្បែងលេងឧបករណ៍តន្រ្តី
សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ ការរៀបចំ ៖ សេក្ដីណែនាំ៖ សួរក្មេងៗថា៖តើកូនៗយល់អត្ថន័យរបស់ពាក្យ ៉ចង្វាក់ភ្លេង ៉ ដែរឬទេ?