< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ
កម្មវិធីសិក្សា៖
ចិត្តចលភាព
បំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និង
សាច់ដុំធំ)
វិទ្យាសាស្រ្ត៖
អាហាររូបត្ថម្ភ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែ
ផ្លែឈើ និងអាហារបីក្រុម)
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)
ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)
អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
សិក្សាសង្គម៖
ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។
(វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។
ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។
ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។
ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
(សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ និងក្រដាសក្ដារល្បែង សម្ភារសម្រាប់ចំណាំ ឬវត្ថុសម្គាល់របស់កុមារ។
កម្រិតសិក្សា ៖ មធ្យម និងខ្ពស់
ការរៀបចំ ៖ ធ្វើជាគ្រាប់ឡុកឡាក់ដែលមានចំនួនលេខពី ១ដល់៦ និងត្រៀមក្រដាសក្ដារល្បែងជាទំហំA3ដែលមានស្រាប់នៅក្នុងគេហទំព័ររបស់R4C។
សេក្ដីណែនាំ ៖
- ប្រាប់ក្មេងៗថាថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ ។
- យើងអាចបង្កើតសំណួរទាក់ទងនឹងប្រធានបទដូចរូបសម្គាល់លើល្បែងក្តារបន្ទះ ហើយពេលខ្លះឱ្យ
កុមារធ្វើកាយវិការក៏បាន។ តើរាល់ថ្ងៃមុនកូនៗមកសាលាកូនៗបានធ្វើអ្វីខ្លះ?
តើម្ហូបអាហារមានអ្វីខ្លះ? បាយ សម្លម្ជូរ ឆាត្រកូន ពងទាចៀន ត្រីអាំង ឆាបន្លែ…។
តើកូនៗចេះធ្វើត្រាប់តាមសត្វអ្វីខ្លះ? កាយវិការ សម្លេងសត្វគោ តោ ឆ្មា ដំរី…។
តើកូនៗអាចបង្ហាញអារម្មណ៍តាមទឹកមុខដែរឬទេ? យំ សើច រីករាយ …។
តើកូនៗមកសាលាប្រើមធ្យោបាយអ្វីដែរ? ជិះកង់ ជិះម៉ូតូ ឡាន រទេះភ្លើង ..។
តើនៅក្នុងថ្នាក់រៀនមានសម្ភារអ្វីខ្លះដែរ? ប៊ិក សៀវភៅ ការតាប…..។តើមុខរបពេទ្យត្រូវមានឧបករណ៍អ្វីខ្លះ? ស្តេរីអូ ឧបករណ៍ស្ទង់កំដៅ ថ្នាំ ម្ជុល….។ - ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទមាន ៨ពណ៌ដូចជាពណ៌ក្រហម លឿង បៃតង ស្វាយ ខៀវ ទឹកក្រូច បៃតងខ្ចី និងពណ៌ផ្ទៃមេឃ។
ពណ៌ក្រហមរូបបាយមានន័យថា អាហារ
ពណ៌លឿងរូបទន្សាយមានន័យថា សត្វគ្រប់ប្រភេទ
ពណ៌បៃតងរូបពេទ្យមានន័យថា មុខរបរ
ពណ៌ស្វាយរូបមុខមានន័យថា អារម្មណ៌
ពណ៌ខៀវរូបសាលារៀនមានន័យថា សម្ភារសិក្សា
ពណ៌ទឹកក្រូចរូបព្រះអាទិត្យភ្លឺមានន័យថា អាកាសធាតុ
ពណ៌បែតូងខ្ចីរូបកង់មានន័យថា មធ្យោបាយធ្វើដំណើរ
ពណ៌ផ្ទៃមេឃរូបសំពះមានន័យថា សកម្មភាពប្រចាំថ្ងៃ។ - ល្បែងនេះលេងជាក្រុម ២ ឬ៣នាក់ក៏បានអាស្រ័យលើចំនួនសិស្សក្នុងថ្នាក់។
- ចែកក្រដាសក្ដារល្បែង និងសម្ភារលេងសម្រាប់ក្រុមនីមួយៗ ។
- ជ្រើសក្មេងម្នាក់បោះគ្រាប់ឡុកឡាក់ចាប់ផ្តើមដើរមុនគេពីពាក្យចាប់ផ្តើម(គ្រាប់ឡុកឡាក់លេខ១-៦)។
- ប្រសិនដើរដល់រូបបាយក្មេងត្រូវធ្វើកាយវិការអំពីចំណីអាហារហើយក្មេងដ៏ទៃទៀតត្រូវទស្សន៍ទាយថាជាអាហារអ្វី? ធ្វើបែបណាក៏បានទាល់តែអ្នកផ្សេងទៀតទាយត្រូវទើបអាចដល់វេនអ្នកបន្ទាប់ទៀត។
- អ្នកបន្ទាប់ប្រសិនបើពួកគេដើរដល់ប្រអប់ដែលមានរូបទន្សាយ ពួកគេត្រូវធ្វើលកាយវិការត្រាប់តាម
សត្វប្រភេទណាក៏បាន ហើយអ្នកផ្សេងទៀតធ្វើការទស្សន៍ទាយថាជាសត្វអ្វី? ។
– មានរូបគ្រូពេទ្យ ក្មេងត្រូធ្វើកាយវិកាតាមរមុខរបរណាមួយ និងឱ្យគេទស្សន៍ទាយរហូតដល់ត្រឹមត្រូវ ។
– រូបអារម្មណ៍ត្រូវធ្វើកាយវិការទឹកមុខអារម្មណ៌ណាមួយ និងឱ្យគេទស្សន៍ទាយរហូតដល់ត្រូវ ។
– រូបសាលារៀនត្រូធ្វើកាយវិការអំពីសម្ភារសិក្សា និងឱ្យគេទស្សន៍ទាយរហូតទាល់តែត្រូវ ។ - ធ្វើបែបហ្នឹងរហូត ក្មេងណាដែលដើរដល់កន្លែងអ្នកឈ្នះមុន គឺជាអ្នកឈ្នះទី១ហើយអ្នកបន្ទាប់
គឺជាអ្នកឈ្នះបន្ទាប់ទី២ ទី៣។
បម្រែបម្រួល៖
ល្បែងនេះអាចលេងជាប្រភេទ សម្ភារផ្សេងៗទៀតក៏បានដែរ តាមការច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នា។