ធនធានទាំងអស់
សកម្មភាព ៖ ច្របល់និងផ្គុំរូបភាពកីឡា ចិត្តចលភាព៖ (ចលនាធំ)៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំងនិងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖ ទំហំ និងពណ៌៖ ចំណ ត់ក្រុម និងលំដ ប់លំដោយ។ គោលបំណង៖ ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញនិងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ សិក្សាសង្គម៖ ប្រាប់បានពី របៀបត់រូបភាព រោយ រៀប…បុរេគណិត៖ ប្រាប់បានពីវត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ […]
បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា / I-Like-Sport-Song ១. ខ្ញុំចេញសេវា សេវា សេវា ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយកូនបាល់នៅក្នុង កីឡាស៊ីហ្គេម។ ២. ខ្ញុំចូលចិត្តទាត់ ទាត់ ទាត់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទាត់នៅក្នុង កីឡាស៊ីហ្គេម។ ៣. ខ្ញុំចូលចិត្តដក់ ដក់ ដក់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទះនៅក្នុង កីឡាស៊ីហ្គេម។ ៤. ខ្ញុំចូលចិត្តត្រេះ ត្រេះ ត្រេះ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់បោះនៅក្នុង កីឡាស៊ីហ្គេម។ ៥. ខ្ញុំចូលចិត្តវាយ វាយ វាយ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយប៉េងប៉ុងនៅក្នុង កីឡាស៊ីហ្គេម។
ល្បែងគូរបាល់ទាត់
ល្បែងច្របល់គ្នា និងផ្គុំរូបភាព
សកម្មភាព ៖ ល្បែងច្របល់កាត និងផ្គុំកាតរូបភាពចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ (សិក្សាសង្គម) ប្រាប់ពីការងារងាយៗមួយចំនួន ដូចជាការឱ្យចំណីសត្វ ស្រោចដំណាំបោសសម្អាតការងារផ្ទះបាយ គ្រូពេទ្យ ជាងឈើ ជាដើម។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បោះពុម្ភកាតរូបភាពការងារ បន្ទាប់មកអ៊ុតកាត កាត់កាតរូបភាពការងារតូចៗរូបភាពការងារទាំងមូល។ ការរៀបចំ ៖ ចែក១ក្រុមកាតមួយឈុតមាន ៦រូបភាពការងារ បន្ទាប់មកច្របល់កាតរូបភាពការងារចូលគ្នាទាំងអស់។ ត្រូវបោះពុម្ភរូបភាពទាំងមូលបិទលើក្តាខៀន និងកាតសម្រាប់បង្ហាញឱ្យក្មេងៗមើលនៅពេលដែលអ្នកពន្យល់ពីរបៀបលេង។ សេក្ដីណែនាំ៖ ការប្រែប្រួល៖ កាតរូបអាចដាក់នៅចំកណ្ដាលវង់ ដើម្បីឱ្យក្មេងមានការរីករាយ និងសប្បាយជាងហ្នឹងទៀត។ ក្មេងៗក្នុងក្រុម នីមួយៗត្រូវបន្តចាប់កាតម្នាក់ៗម្ដង រហូតបានជារូបភាពពេញលេញមុនគេ ទើបក្រុមនោះជាក្រុមឈ្នះ។