ល្បែងទប់លំនឹងដៃនិងជើង
សកម្មភាព ៖ ល្បែងទប់លំនឹងដៃនិងជើង ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម ប្រភេទ ពណ៌និងទំហំ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ, ក្រដាសឬតង់ដែលមានទំហំធំហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌ មានពណ៌ក្រហម បៃតង លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម ប្រសិនបើមានរូបភាព។ […]


