ធនធានទាំងអស់

ល្បែងបាល់បោះស្រាបព្រា!

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ឬកូនបាល់ជ័រ ស្លាបព្រាជ័រ  កែវជ័រឬដបទឹកសិទ្ធ  កាវ ឬកាវទាន កន្រ្តៃ ទុយោរ ចង្កឹះ ។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។  សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបាល់បោះស្លាបព្រា។  ២. បង្ហាញកុមារពីសម្ភារ ដែលសម្រាប់លេងល្បែងសកម្មភាពនេះជាមុនសិន។ ប្រាប់ថា នេះគឺជាសម្ភារដែលយកមកលេងល្បែងនេះ កូនៗចង់ធ្វើវាដែរឬទេ? កូនៗស្គាល់ល្បែងនេះដែរឬទេ? ធ្លាប់លេងវាពីមុនមកដែរឬទេ?  […]

រឿ​ង​​​​​​​ កីឡាមួយណា? (Which Sport Is It?)

ច្របល់និងផ្គុំរូបភាពកីឡា

ប្រភេទសកម្មភាព

សកម្មភាព ៖ ច្របល់និងផ្គុំរូបភាពកីឡា ចិត្តចលភាព៖ (ចលនាធំ)៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំងនិងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖   ទំហំ និងពណ៌៖ ចំណ ត់ក្រុម និងលំដ ប់លំដោយ។ គោលបំណង៖ ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញនិងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។                        សិក្សាសង្គម៖  ប្រាប់បានពី របៀបត់រូបភាព រោយ រៀប…បុរេគណិត៖ ប្រាប់បានពីវត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ […]

បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា

ប្រភេទសកម្មភាព

បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា / I-Like-Sport-Song ១. ខ្ញុំចេញសេវា សេវា សេវា ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡា​វាយ​កូន​បាល់​នៅក្នុង កីឡាស៊ីហ្គេម។ ២. ខ្ញុំចូលចិត្តទាត់ ទាត់ ទាត់ ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡាបាល់​ទាត់​នៅក្នុង កីឡាស៊ីហ្គេម។ ៣. ខ្ញុំចូលចិត្តដក់ ដក់ ដក់ ពេលខ្ញុំកំពុងលេង (x3)    លេងកីឡាបាល់ទះនៅក្នុង កីឡាស៊ីហ្គេម។ ៤. ខ្ញុំចូលចិត្តត្រេះ ត្រេះ ត្រេះ ពេលខ្ញុំកំពុងលេង (x3)    លេងកីឡាបាល់បោះនៅក្នុង កីឡាស៊ីហ្គេម។ ៥. ខ្ញុំចូលចិត្តវាយ វាយ វាយ ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡាវាយប៉េងប៉ុងនៅក្នុង កីឡាស៊ីហ្គេម។

ល្បែងផ្គុំរូបភាព_a (បាល់បោះ)