ធនធានទាំងអស់

ល្បែងបាត់ខ្លួននៅក្នុងទឹក

កម្មវិធីសិក្សា

សកម្មភាព ៖ ​ល្បែងបាត់ខ្លួននៅក្នុងទឹក វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់និងការសង្កេត៖ គោលបំណងវិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗនៅក្នុងការលេងដូចជា៖ លិច អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ឡាំងទឹក ដបទឹក ក្រដាសរូបភាពមនុស្សឬសត្វផ្សេងៗ (ដែលរូបភាពផ្សេងៗអាចទាញយកក្នុងគេហទំព័ររបស់យើងបាន Rermork.org) ការរៀបចំ ៖ គ្រូត្រូវរៀបចំសម្ភារដែលបានរៀបរាប់ខាងលើឱ្យបានគ្រប់គ្រាន់ មុននឹងចាប់ផ្ដើមលេងល្បែងនេះ ជៀសវាងកុំឱ្យមានការខ្វះខាតនិងភ្លេចសម្ភារអ្វីមួយនៅពេលកំពុងលេង​។  សេចក្ដីណែនាំ ៖  ប្រាប់បានពីការពិសោធន៍ថា ហេតុអ្វីបានជារូបភាពអាចបាត់ខ្លួននៅក្នុងឡាំងទឹកបែបហ្នឹង?  វិធីងាយៗដើម្បីស្រមៃ៖ ពន្លឺគឺដូចជាបាល់តូចៗដែលផ្ទុកនូវអ្វីដែលយើងមើលឃើញ។ ពេលខ្លះ បាល់ទាំងនោះលោតផ្លោះនៅខាងក្នុងទឹកជំនួសឱ្យការចេញមកក្រៅ។ ពេលនោះភ្នែករបស់យើងមិនអាចមើលឃើញវត្ថុនោះទេ ដូច្នេះវាហាក់ដូចជាបាត់ខ្លួន!

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

ល្បែងការពិសោធន៍ស៊ុត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)​ (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)    គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់។ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុត២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួនដែលអាចប្រើសម្រាប់ខ្ចប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ដីខ្មៅពណ៌) មួកការពារសុវត្តិភាព (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបានជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង«យក្សចម្លែក») សេចក្ដីណែនាំ៖