< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទាយសម្លេងសត្វ
សកម្មភាព ៖ ល្បែងទាយសម្លេងសត្វ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)
ភាសាខ្មែរ
ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។
(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។
(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។
ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។
ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ២០ នាទី
ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (សខ្មៅ / ពណ៌)
ការរៀបចំ ៖ ទីកន្លែង និងសម្ភារសម្រាប់លេង
សេចក្ដីណែនាំ៖
- និយាយថា៖ថ្ងៃនេះអ្នកគ្រូមានល្បែងទាយសម្លេងសត្វ លេងជាមួយកូនៗទាំងអស់គ្នា។
- អ្នកគ្រូត្រូវបង្ហាញក្មេងៗអំពីកាតរូបភាពសត្វទាំង១២ម្តងមួយ ។
តើនេះជាសត្វអ្វី? តើជាសត្វចិញ្ចឹម ឬ សត្វព្រៃ?
តើសត្វនេះស៊ីចំណីអ្វីដែរ?
តើសត្វនេះ(ខ្ពស់ និងទាប វែង និងខ្លី ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)? - ឱ្យក្មេងៗផ្កាប់កាតចុះក្រោម ហើយច្របល់កាតបញ្ចូលគ្នា ។
- បន្ទាប់មកឱ្យក្មេងៗប្ដូរវេនជ្រើសរើសយកកាតម្តងមួយ មិនត្រូវបង្ហាញរូបភាពសត្វទេ។
- ក្មេងបង្កើតជាសម្លេង និងកាយវិការតាមរូបភាពសត្វដែលបានជ្រើសរើស ប៉ុន្តែមិននិយាយឈ្មោះសត្វទេ។
- ក្មេងៗផ្សេងទៀតត្រូវទាយថា៖ តើសត្វអ្វី?