ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក
សកម្មភាព ៖ ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពបុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។ កម្រិតសិក្សា ៖ […]