< ត្រឡប់ទៅធនធានទាំងអស់
ល្បែងជួយខ្ញុំផាត់ពណ៍
សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ
(លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។)
ការរៀបចំ ៖ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងជួយខ្ញុំផាត់ពណ៌ជាមួយកូនៗទាំងអស់គ្នា។
- លោកគ្រូ /អ្នកគ្រូសួរសំណួរទៅកាន់ក្មេងៗដូចជា៖
- តើកូនៗស្គាល់ពណ៌របស់ឥន្ធធនូដែរឬទេ? – ចាស/បាទ ស្គាល់/មិនស្គាល់
- តើឥន្ធធនូមានបុ៉ន្មានពណ៌? មានពណ៍អ្វីខ្លះ?
– មាន៧ពណ៌ដូចជា ពណ៌ក្រហម លឿង ខៀវ បៃតង ស្វាយ ទឹកក្រូច ស…
- តើកូនៗចូលចិត្តពណ៌អ្វីជាងគេ? – ចាស/បាទ មាន៧ពណ៌ដូចជា ពណ៌ក្រហម លឿង ខៀវ បៃតង ស្វាយ ទឹកក្រូច ស…
- ប្រាប់ក្មេងៗពីច្បាប់ក្នុងការលេងល្បែងនេះឱ្យច្បាស់សិន៖
- ក្មេងៗអាចលេងទាំងអស់គ្នាមិនចាំបាច់ចែកជាក្រុម។
- ចែកក្រដាសរូបភាពទៅកាន់ក្មេងៗម្នាក់ ១សន្លឹក និងខ្មៅដៃពណ៌។
- ជ្រើសក្មេងតែម្នាក់ ដើម្បីឡើងទៅខាងមុខផាត់ពណ៌លើរូបភាពតែម្តងដោយមិនឱ្យអ្នកណា
ឃើញឡើយ។ - បន្ទាប់មកប្រាប់ទៅមិត្តរួមថ្នាក់ទាំងអស់ឱ្យផាត់ពណ៌តាមដំណាក់កាល តាមអ្វីដែលគាត់
និយាយ។ ឧទាហរណ៍៖សូមមិត្តរួមថ្នាក់ផាត់ស្លឹកពណ៌បៃតង បន្ទាប់មកផាត់ផ្លែពណ៌លឿង.. - ពេលផាត់រួចរាល់ហើយត្រូវឱ្យក្មេងៗទាំងអស់លើករូបភាពបង្ហាញរបស់ពួកគេ និងប្រៀប
ធៀបគ្នាថាផាត់ពណ៌ដូចគ្នាដែរឬទេ? - ប្រសិនបើដូចគ្នាហើយ ត្រូវទះដៃអបអរទាំងអស់គ្នា ជាការស្រេច។
- ចាប់ផ្ដើមហៅក្មេងណាម្នាក់ផ្សេងទៀតឡើងទៅខាងមុខម្ដង និងលេងដូចគ្នាដែរតែត្រូវផ្លាស់
ប្ដូររូបភាព។
- ប្រាប់ពួកគេឱ្យលេងដោយមានភាពរីករាយ និងត្រូវយល់ពីគ្នាទើបល្បែងលេងហ្នឹងសប្បាយ។
ការប្រែប្រួល៖
ល្បែងសកម្មភាពនេះអ្នកអាចលេងជាគូរៗក៏បានដែរ។
- ចែកក្រដាសរូបភាពឱ្យក្មេងៗម្នាក់ ២សន្លឹក និងខ្មៅដៃពណ៌
- បែងចែកក្មេងៗជាពីរក្រុម ក្រុមទី ១ និងទី ២
- បន្ទាប់មកឱ្យក្មេងក្រុមទី ១ស្វែងរកក្មេងក្រុមទី ២ដើម្បីឱ្យជួយផាត់ពណ៌តាមខ្លួន
- ក្មេងដែលជាគូរត្រូវនៅជិតគ្នា គ្រូនិយាយប្រាប់ឱ្យក្មេងក្រុមទី១ផាត់ពណ៌ដែលខ្លួនស្រឡាញ់មុន
បន្ទាប់មកឱ្យក្មេងក្រុម ១ប្រាប់ក្រុមទី ២ឱ្យផាត់ពណ៌តាមរូបខ្លួនឱ្យដូចគ្នាតែម្ដង។ - ផ្លាស់ប្ដូរឱ្យក្មេងក្រុមទី ២ផាត់ពណ៌មុនម្ដង និងប្រាប់ឱ្យក្មេងក្រុមទី ១ផាត់ពណ៌តាមតាមពណ៌ដែល
ខ្លួនបានផាត់រួចនោះជាការស្រេច។