ធនធានទាំងអស់

ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍

សកម្មភាព ៖ ​ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។  ការរៀបចំ ៖  ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]

ល្បែងភ្លើងចរាចរណ៍

សកម្មភាព ៖ ល្បែងភ្លើងចរាចរណ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តី និងកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង​ (ទំនាក់ទំនងដោយប្រើកាយវិការ និងនិមិត្តសញ្ញា) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) អាចប្រាប់ពីនិមិត្តសញ្ញាសាធារណៈទៅអ្នកដ៏ទៃដើម្បីទំនាក់ទំនង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស A4 ដែលមានពណ៌ក្រហម ពណ៌បៃតង លឿង កាត់ជាវង្វង់ ក្រដាសកេះមួយផ្ទាំងនិងក្រដាសរាមA4 ពណ៌សមួយសន្លឹក។  ការរៀបចំ ៖ ចោះក្រដាសកេះជា ៣វង្វង់ នៅលើក្រដាសកេះធ្វើជាភ្លើងស្តុបចរាចណ៍។បិទក្រសដាសពណ៌ក្រហមនៅរង្វង់ទីមួយលើគេបង្អស់ ពណ៌លឿងនៅកណ្ដាល និងពណ៌បៃតងនៅខាងក្រោម។ សេចក្ដីណែនាំ៖