រឿងម៉ូនីមេខាឡា និងរបាំ
សកម្មភាព ៖ រឿងម៉ូនីមេខាឡា និងរបាំ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)ការលើកតម្កើនវប្បធម៌(ការលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។ប្រាប់បានពីសកម្មភាពខ្លះៗពីប្រពៃណីជាតិ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពូថៅក្រដាស និងត្បូងក្រដាស (ពូថៅ គឺសម្រាប់ក្មេងប្រុស និងត្បូងសម្រាប់ក្មេងស្រីៗ) ការរៀបចំ ៖ រៀនពីរឿង មើលគេរាំ ជ្រើសរើសបទចម្រៀងសម្រាប់ចាក់ឱ្យក្មេងៗរាំ។ ធ្វើពូថៅក្រដាស និងត្បូងក្រដាសឱ្យរួចរាល់សម្រាប់ក្មេងៗទាំងអស់គ្នា ម្នាក់មួយៗ។សូមមើលYouTubeទាំងនេះ(រឿង, ចម្រៀង)។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងនិទានរឿងម៉ូនីមេខាឡា និងរាំ ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? […]