ល្បែងប៉ោងប៉ោងឆក់
សកម្មភាព ៖ ល្បែងប៉ោងប៉ោងឆក់ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖ គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។ វិទ្យាសាស្ត្ត ៖ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉ោងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។ ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖ *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។