ធនធានទាំងអស់
សកម្មភាព ៖ ច្របល់និងផ្គុំរូបភាពកីឡា ចិត្តចលភាព៖ (ចលនាធំ)៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំងនិងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖ ទំហំ និងពណ៌៖ ចំណ ត់ក្រុម និងលំដ ប់លំដោយ។ គោលបំណង៖ ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញនិងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ សិក្សាសង្គម៖ ប្រាប់បានពី របៀបត់រូបភាព រោយ រៀប…បុរេគណិត៖ ប្រាប់បានពីវត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ […]
បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា / I-Like-Sport-Song ១. ខ្ញុំចេញសេវា សេវា សេវា ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយកូនបាល់នៅក្នុង កីឡាស៊ីហ្គេម។ ២. ខ្ញុំចូលចិត្តទាត់ ទាត់ ទាត់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទាត់នៅក្នុង កីឡាស៊ីហ្គេម។ ៣. ខ្ញុំចូលចិត្តដក់ ដក់ ដក់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទះនៅក្នុង កីឡាស៊ីហ្គេម។ ៤. ខ្ញុំចូលចិត្តត្រេះ ត្រេះ ត្រេះ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់បោះនៅក្នុង កីឡាស៊ីហ្គេម។ ៥. ខ្ញុំចូលចិត្តវាយ វាយ វាយ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយប៉េងប៉ុងនៅក្នុង កីឡាស៊ីហ្គេម។
ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក
សកម្មភាព ៖ ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពបុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។ កម្រិតសិក្សា ៖ […]