ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀបចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ (បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។ ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្ដីឆ្នាំថ្មី ៉រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់ រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…..។ ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។ សេចក្ដីណែនាំ៖ ត្រូវពង្រាយវត្ថុមួយចំនួននៅក្នុងថ្នាក់រៀននៅពេលដែលក្មេងៗចេញលេង ។ នៅពេលដែលពួកគេត្រឡប់មកវិញ […]