រឿង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា (We Can, Just Differently)
ប្រភេទសកម្មភាព
រឿងនិទាន
ប្រធានបទតាមខែ
សាលារៀន និងខ្ញុំ, គ្រួសារ និងខ្ញុំ
បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា / We Can Just Differently Song ១. ខ្ញុំពិការភ្នែក តែខ្ញុំអាចអានបាន សៀវភៅអក្សរស្ទាប ជាអ្វីដែលខ្ញុំត្រូវការ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា ម្រាមដៃរបស់ខ្ញុំ អានសៀវភៅឱ្យខ្ញុំ។ ២. ខ្ញុំគ្មានដៃទេ តែខ្ញុំអាចគូរបាន វាពិតជាមិនមែន គូរដោយដៃទេ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា មាត់របស់ខ្ញុំ កាន់ប៊ិចឱ្យខ្ញុំ។ ៣. ខ្ញុំមិនអាចដើរបានទេ តែខ្ញុំអាចលេងបាន ខ្ញុំត្រូវអង្គុយនៅលើ រទេះរុញរបស់ខ្ញុំ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា កង់របស់រទេះខ្ញុំ វិលទៅមុខឱ្យខ្ញុំ ៤. ត្រចៀកខ្ញុំថ្លង់ តែខ្ញុំអាចស្តាប់បាន ខ្ញុំប្រើភ្នែករបស់ខ្ញុំ មិនមែនត្រចៀកទេ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា អ្នកអាចធ្វើវាបានល្អ បើអ្នកព្រមទទួលស្គាល់ការពិត