< ត្រឡប់ទៅធនធានទាំងអស់
ល្បែងសម្គាល់ពស់ដែលមានពិស
សកម្មភាព ៖ ល្បែងសម្គាល់សត្វពស់ដែលមានពិស
ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖
វិទ្យាសាស្រ្ត៖ ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/
ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖
គោលបំណង
(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។
(វិទ្យាសាស្រ្ត)៖
វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។
បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។
(សិក្សាសង្គម)៖
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។
ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។
កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសសន្លឹកកិច្ចការ (ទំហំA4: សខ្មៅ / ពណ៌) (ទំហំA5: សខ្មៅ / ពណ៌) ដីឥដ្ឋដែលមាន៣ឬ៤ពណ៌
ការរៀបចំ ៖ ត្រូវរៀបចំសម្ភារដែលត្រូវលេងឱ្យបានគ្រប់គ្រាន់ជាការស្រេច។
សេចក្ដីណែនាំ ៖
- សួរកុមារថាស្គាល់សត្វពស់ដែរឬទេ? កូនៗខ្លាចពស់ដែរឬទេ? តើកូនៗដឹងទេថាពស់អ្វីដែលមានពិសខ្លះ?
- ពេលបានឃើញសត្វពស់ តើកូនៗធ្វើយ៉ាងមិច?
- ប្រាប់កុមារថាថ្ងៃនេះពួកយើងនឹងទៅស្គាល់ពស់ដែលមានពិសនៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នាផងដែរ។
- បង្ហាញកាតសត្វទាំងអស់ដែលបានត្រៀមទុក
- យើងមានក្រដាសមួយទៀតដែលនិយាយពីលម្អិតពីសត្វពស់នីមួយៗ អ្នកត្រូវអានពីសេចក្ដីលំអិតរបស់ពស់នីមួយៗទៅកាន់កុមារមុននឹងចាប់ផ្ដើមឱ្យកុមារលេងសូនរូបពស់។
- នៅពេលដែលអាន និងប្រាប់ពួកគេរួចរាល់ហើយ ចាប់ផ្ដើមឱ្យដីឥដ្ឋទៅកុមារ និងឱ្យកុមារទាំងអស់ជ្រើសរើសពស់ណាមួយ និងធ្វើជាសត្វពស់នោះ ជាមួយដីឥដ្ឋដែលមានពណ៌ទាំងនោះជាការស្រេច។
- ល្បែងនេះគ្រាន់តែចង់ឱ្យកុមារបានស្គាល់ប្រភេទសត្វពស់ដែលមានពិស និងត្រូវជៀសឱ្យឆ្ងាយពីសត្វទាំងអស់នោះផងដែរ។
- នៅពេលដែលលេងរួចហើយ ចូរឱ្យកុមារជួយរៀបចំសម្ភារឱ្យមានរបៀបរៀបរយផង។
ការប្រែប្រួល ៖
ល្បែងនេះអាចលេងជាប្រភេទបន្លែ ឬប្រភេទសត្វ ឬផ្លែឈើផ្សេងៗជាដើមក៏បានដែរ។ ដើម្បីឱ្យកុមារបានស្គាល់បន្លែ ផ្លែឈើ ឬប្រភេទសត្វផ្សេងផងដែរ។