< ត្រឡប់ទៅធនធានទាំងអស់
ល្បែងពាក្យផ្ទុយ
កម្មវិធីសិក្សា
ចិត្តចលភាព, បំណិនចលករតូច, បុរេគណិត, រង្វាស់រង្វាល់, ភាសាខ្មែរ, វេយ្យាករណ៍, ពាក្យផ្ទុយ
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សៀវភៅ
រឿង យក្សចម្លែក
សកម្មភាព ៖ ល្បែងពាក្យផ្ទុយ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី
ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។
ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។
សេចក្ដីណែនាំ៖
- និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងពាក្យផ្ទុយជាមួយកូនៗទាំងអស់គ្នា។
- លោកគ្រូ អ្នកគ្រូឱ្យក្មេងៗទាំងអស់ឈរនៅពីមុខគាត់។
- សួរសំណួរទៅកាន់ក្មេងៗ៖ តើពាក្យផ្ទុយនឹងពាក្យទាបគឺអ្វី?(ធ្វើកាយវិការទាក់ទងនឹងពាក្យ
គុណនាមមានដូចជាពាក្យ ទាប និងខ្ពស់ លឿន និងយឺត លឺខ្លាំង និងស្ងាត់…ជាដើម។ - ល្បែងនេះមានពីសកម្មភាពពីរ សកម្មភាពស្រប និងសកម្មភាពផ្ទុយ។
- ក្មេងៗត្រូវនិយាយតាមនឹងធ្វើកាយរិការតាមលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យស្គាល់ច្បាស់ពីសកម្មភាព។
សកម្មភាពប្រើពាក្យស្របតាមសកម្មភាព
- ឧទាហរណ៍. ពាក្យធំ លោកគ្រូ អ្នកគ្រូធ្វើលាតសន្ធឹងដៃឱ្យធំ ។
ពាក្យតូច លោកគ្រូ អ្នកគ្រូបង្រួមដៃឱ្យតូច ។
សកម្មភាពប្រើពាក្យផ្ទុយ
- ឧទាហរណ៍. ពាក្យធំ លោកគ្រូ អ្នកគ្រូត្រូវលាតសន្ធឹងដៃឱ្យធំ ។ ប៉ុន្តែសម្រាប់ ក្មេងៗត្រូវធ្វើផ្ទុយ និយាយក៏ផ្ទុយ។ ក្មេងៗត្រូវ និយាយ តូច ហើយបង្រួមដៃឱ្យតូចផ្ទុយពីលោកគ្រូ អ្នកគ្រូ។
- បន្ទាប់ពីក្មេងៗស្គាល់ច្បាស់ពីសកម្មភាពនេះហើយ លោកគ្រូ អ្នកគ្រូអាចចាប់ផ្តើមលេងបាន។
- នៅពេលដែលក្មេងៗណាម្នាក់ធ្វើខុសនោះ ពួកគេនឹងត្រូវដកចេញពីការលេងល្បែងនេះ ។
- លោកគ្រូ អ្នកគ្រូបន្តការលេងល្បែងនេះរហូតដល់នៅសល់ក្មេងត្រឹមតែ ២ ឬ ៣ នាក់ ហើយពួក
គេនឹងក្លាយជាអ្នកឈ្នះតែម្ដង។
ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។