< ត្រឡប់ទៅធនធានទាំងអស់
រឿងម៉ូនីមេខាឡា និងរបាំ
សកម្មភាព ៖ រឿងម៉ូនីមេខាឡា និងរបាំ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)
ការលើកតម្កើនវប្បធម៌(ការលើកតម្កើនវប្បធម៌របស់ខ្លួន)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។
ប្រាប់បានពីសកម្មភាពខ្លះៗពីប្រពៃណីជាតិ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ពូថៅក្រដាស និងត្បូងក្រដាស (ពូថៅ គឺសម្រាប់ក្មេងប្រុស និងត្បូងសម្រាប់ក្មេងស្រីៗ)
ការរៀបចំ ៖ រៀនពីរឿង មើលគេរាំ ជ្រើសរើសបទចម្រៀងសម្រាប់ចាក់ឱ្យក្មេងៗរាំ។ ធ្វើពូថៅក្រដាស និង
ត្បូងក្រដាសឱ្យរួចរាល់សម្រាប់ក្មេងៗទាំងអស់គ្នា ម្នាក់មួយៗ។
សូមមើលYouTubeទាំងនេះ(រឿង, ចម្រៀង)។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងនិទានរឿងម៉ូនីមេខាឡា និងរាំ ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
- តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? ចាស/បាទស្គាល់។
- អ្នកគ្រូនឹងប្រាប់កូនៗអំពីរឿងរបស់ឥន្ទធនូដែលត្រូវការព្រះអាទិត្យ និងទឹកភ្លៀង ។
- ប្រាប់ក្មេងៗថា៖ រឿងម៉ូនីមេខាឡា គឺជារឿងបុរាណខ្មែរ ដែលនិយាយអំពី ស្ដេចភ្លៀង និងរបាំខ្មែរ។
- ចាក់បទចម្រៀងឱ្យលឺសម្លេងតិចៗនៅពីក្រោយ ដូចជាអ្នកអានរឿងឱ្យក្មេងៗស្ដាប់អញ្ចឹងដែរ។
- ចំណុចសំខាន់នៃរឿងនេះគឺការរាំ (ឲ្យក្មេងៗស្រមើលស្រមៃថាគួរតែរាំបែបណា)។
- ឱ្យក្មេងៗចាប់គូរប្រុសម្នាក់ និងក្មេងស្រីម្នាក់
- ចែកពូថៅក្រដាស ទៅក្មេងប្រុសៗ និងត្បូងក្រដាសក្មេងស្រី។
- ប្រាប់ក្មេងៗថាមិនត្រូវប៉ះគ្នានោះទេ ប៉ុន្តែត្រូវវាយឱ្យខ្លាំងៗដើម្បីឱ្យវាលឺសម្លេង។ នេះគឺជាការរាំ មិនមែនជាល្បែងទេ ឬជាការប្រកួតជាក់ស្ដែងនោះឡើយ។
- ចាក់បទចម្រៀងលឺៗ ហើយឱ្យក្មេងៗបង្កើតក្បាច់រាំដែលអាចពិពណ៌នាពីរឿង។
- នេះគឺជាគំរូការរាំ ហើយក្មេងៗអាចតុបតែងមុខមាត់ដោយខ្លួនឯងបាន។
មានក្បាច់រាំដូចជា៖
- សំពះគ្រូ
- ប្រមូលទឹកសន្សើម
- សំពះគ្រូម្ដងទៀត និងចាប់យកក្រដាសដែលជាវត្ថុរាងៗខ្លួន
- ក្មេងប្រុសសុំគ្រាប់ត្បូងពីក្មេងស្រី
- ក្មេងស្រីគ្រវីក្បាលរបស់ពួកគេ
- ក្មេងប្រុសព្យាយាមដេញយកត្បូងហ្នឹង
- ក្មេងប្រុសគប់ពូថៅក្រដាសរបស់ខ្លួន
- ក្មេងស្រី គប់ត្បូងត្រឡប់ទៅវិញ
- ក្មេងប្រុសសម្ដែងធ្វើជាខ្វាក់
- ក្មេងស្រីរាំឆ្ងាយពីក្មេងប្រុស
- អនុញ្ញាតប្រសិនបើក្មេងៗចង់បង្ហាញការរាំរបស់ពួកគេនៅក្នុងថ្នាក់។